ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន MinebeaMitsumi រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពីការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នេះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កៃនុម៉ា និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះការធ្វើបច្ចុប្បន្នភាពពីប្រតិបត្តិការរបស់ក្រុមហ៊ុន ការអភិវឌ្ឍធនធានមនុស្ស និងផែនការពង្រីកការវិនិយោគនាពេលអនាគតនៅកម្ពុជា។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលក្រុមហ៊ុន...








